៩ខែឆ្នាំនេះ កម្ពុជានាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់៧២៣លានដុល្លារ កើន៨៨ភាគរយ

FN ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងឱកាសសមាគមស្បែកជើងកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងម៉ាស៉ីន គ្រឿងបង្គុំ និងគ្រឿងផ្សំផ្សេងៗ សម្រាប់ផ្នែកស្បែកជើង និងសម្ភារធ្វើដំណើរ ដែលផលិតពីស្បែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពកោះពេជ្រ។ លោក សំ សិរីរតន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែជម្រាបជូនផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនផលិតស្បែកជើង និងកាបូបធ្វើដំណើរ មានចំនួន ៩៨ក្រុមហ៊ុន ហើយការនាំចេញស្បែកជើង និងកាបូបធ្វើដំណើរឆ្លង រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ បានកើនដល់ ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៣៣៨លានដុល្លារអាមេរិក ស្មើនឹង … Continue reading ៩ខែឆ្នាំនេះ កម្ពុជានាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់៧២៣លានដុល្លារ កើន៨៨ភាគរយ